Monday, March 20, 2017

Health Today


ប្រយោជន៍សុខភាពដ៏សំខាន់ទាំងនេះ នឹងធ្វើឱ្យអ្នកពិចារណាទទួលទានអាហារល្វីង ចាប់ពីថ្ងៃនេះតទៅ!

1
 ​នៅពេល​អ្នក​បរិភោគ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើនពេក រាងកាយ​របស់​យើង​នឹង​អស់កម្លាំង និង​ផ្ដុំ​ជាតិពុល​ក្នុង​ថ្លើម​និង​តម្រងនោម​។ ហើយ​សរីរាង្គ​គឺ​សំខាន់​ក្នុង​រាងកាយ ដែល​វា​ចៀស​ដាច់ខាត​ពី​ជាតិពុល​និង​ខ្លាញ់​។​
​    ​មាន​វិធី​មួយ​ល្អ​បំផុត ដែល​អាចឱ្យ​ថ្លើម​និង​តម្រងនោម​មាន​សុខភាព​ល្អ​និង​បណ្ដេញ​ជាតិពុល គឺ​ការបរិភោគ​បន្លែ​ឬ​រុក្ខជាតិ​ដែលមាន​រសជាតិ​ល្វីង​។​
​    ​ការបរិភោគ​បន្លែ ឬ​រុក្ខជាតិ​ដែលមាន​រសជាតិ​ល្វីង មាន​ប្រយោជន៍​ដូចខាងក្រោម​៖
​    ​- រំងាប់​អាស៊ីត​ក្នុង​ក្រពះ និង​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​។​
​    ​- ជួយ​ពោះវៀន​ដើរ​ស្រួល​។​
​    ​- ជួយ​ដល់​ចំណង់​អាហារ និង​ពង្រឹង​ក្រពះ​។​
​    ​- ព្យាបាល​ដំបៅ​ក្រពះ​។​
​    ​- សម្លាប់​ប៉ារ៉ាស៊ីត​និង​មេរោគ​ក្រពះ​។​
​    ​- ជួយ​ជំរុញ​ដល់​ការបញ្ចេញ​របស់​ក្រពេញ ជួយ​កំណត់​កម្រិត​អ័រម៉ូន និង​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
​    ​- ជួយ​ដល់​ថ្លើម​និង​ថង់ទឹកប្រមាត់ ដោយ​ការបណ្ដេញ​ជាតិពុល​។​
​    ​- បណ្តេញ​គ្រួសតម្រងនោម​៕



ប្រភពអត្តបទៈ​  KhmerRead.com