Job Opportunities


ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ




មជ្ឈមណ្ឌលយុវជនកម្ពុជាដើម្បីការអភិវឌ្ឍ


    មជ្ឈមណ្ឌលយុវជនកម្ពុជាដើម្បីការអភិវឌ្ឍ គឺជាមជ្ឈមណ្ឌលមួយដែលត្រូវបានបង្កើតឡើងដោយក្រុមយុវជនកម្ពុជា មួយក្រុមក្នុងគោលបំណងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិតាម រយៈការចូលរួមជួយបណ្ដុះបណ្ដាលនិងកសាងធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៍ ហើយ មជ្ឈមណ្ឌលនេះប្រកាន់នូវគោលការណ៍ឯករាជ្យ ដោយមិនបម្រើនិន្នាការ គណៈបក្សនយោបាយ ឬ សាសនាណាមួយឡើយ។

គោលបំណងចម្បង៖

- អភិវឌ្ឍធនធានមនុស្ស
- កាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម
- ដោះស្រាយបញ្ហាប្រឈមរបស់យុវជន និង កុមារ
- ផ្ដល់ទីប្រឹក្សាដល់អ្នកដែលជួបបញ្ហា
- បង្កើតកម្មវិធីមនុស្សធម៍ដើម្បីជួយសង្គម
- បណ្ដុះផ្នត់គំនិតកុមារ និង យុវជន ក្នុងកិច្ចការពារ និង អភិវឌ្ឍសង្គម

បេសកកម្ម៖

- បង្កើត ថ្នាក់បណ្ដុះបណ្ដាលភាសាបរទេស និង វិជ្ជាជីវៈ
- បណ្ដុះបណ្ដាលកុមារ និង យុវជនឲ្យក្លាយទៅជាធនធានមនុស្សដែលមានគុណភាព
- ស្វែងរកការងារសមរម្យសម្រាប់យុវជន
- ចូលរួមធ្វើសកកម្មភាពអភិវឌ្ឍសង្គម
ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សង្គម មជ្ឈមណ្ឌលយុវជនកម្ពុជាដើម្បីការអភិវឌ្ឍ មានការគាំទ្រ ឲ្យបង្កើតឡើងយ៉ាងពេញទំហឹងដើម្បីចូលរួមអភិវឌ្ឍសង្គមពីសំណាក់មហាជនដែលបានយល់ព្រម ផ្ដល់ពត៌មានអំពីពួកគាត់ ហើយអះអាងថាពួកគាត់គាំទ្រឲ្យមានការបង្កើតមជ្ឈមណ្ឌលនេះឡើងដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា។

ជ្រើសរើសៈ

១. អ្នកសម្ដែងបែបអប់រំ                                                                         ចំនួន ៥នាក់
២. អ្នកស្ម័គ្រចិត្តសរសេរអត្តបទអប់រំ                                  ចំនួន ៥នាក់
៣. អ្នករៀបចំគម្រោងអភិវឌ្ឍសហគមន៍                         ចំនួន ៣នាក់
៤.  អ្នករៀបរំអត្តបទលើវេបសាយ                                         ចំនួន ២នាក់
៥.  គ្រូបង្រៀន                                                                 ចំនួន ៥នាក់

ចំពោះបេក្ខជនដែលមានទឹកចិត្តចង់ចូលរួមអភិវឌ្ឍ សមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើង សូមបេក្ខជនទាំងអស់ ផ្ញើរប្រវត្តិរូបសង្ខេបរបស់ខ្លួនមកកាន់អ៊ីមែល malinyen@gmail.com ឬ ទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩៦ ៨ ១០១ ០៦៨ (+855968101068)។ ក្រោយបញ្ចប់ការងារបេក្ខជនទាំងអស់នឹងទទួលបានវិញ្ញបនប័ត្របញ្ជាក់ពីការចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើងពី មជ្ឈមណ្ឌលយុវជនកម្ពុជាដើម្បីការអភិវឌ្ឍ

សូមចុចលើ ​ (Link) នេះដើម្បីដាក់ពាក្យ!!!







                                                                                             
                                                                                                                              សូមអរគុណ!!!



No comments:

Post a Comment